ប្រសាទសំបូរព្រៃគុគស្ថិតនៅភាគខាងជើងនៃខេត្តកំពង់ធំ ។ខេត្តកំពង់ធំគឺស្ថិតនៅចំកណ្តាលរវាងខេត្តសៀមរាបនិងរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៦Aដែលលាតសន្ធឹងខាងជើងបឹងទន្លេសាប។ការធ្វើដំណើរតាមផ្លូវជាតិលេខ៦Aគឺជាលក្ខ័ណដ៏ល្អសំរាប់ការធ្វើដំណើរ។វាត្រូវចំណាយពេល៣ម៉ោងពីសៀមរាបទៅកំពង់ធំដែលមានចំងាយផ្លូវ១៥៤គីឡូម៉ែត ហើយពីភ្នំពេញទៅខេត្តកំពង់ធំគឺត្រូវចំនាយពេលវេលាដូចគ្នាដែលមានចំងាយផ្លូវ១៦០គីឡូម៉ែត។ផ្លូវពីទីរួមខេត្តកំពង់ធំទៅស្រុកសំបូរជាទីដែលមានសំណង់បាក់បែកស្ថិតនៅនោះគឺនៅតែមានភក់និងមិនទាន់មានក្រាលថ្មនៅឡើយ។ផ្លូវនេះគឺមានការលំបាកគ្រប់រដូវពិសេសរដូវវស្សា។ពីទីរួមខេត្តកំពង់ធំទៅស្រុកសំបូរគឺមានចំងាយផ្លូវប្រហែល៣៧គីឡូម៉ែត។
. នៅតំបន់នេះ វាមានលក្ខណៈងាយស្រួលប្រសិនបើលោកអ្នកមានយានជំនិះដោយខ្លូនឯង
.មានក្រុមហ៊ុនរថយន្ដក្រុងជាច្រើនដែលបំរើសេវារបស់ខ្លួនជាប្រចាំពីខេត្ដសៀមរាបនិងភ្នំពេញ។រថយន្ដទាំង នេះមានចំណតនៅក្រុងកំពង់ធំ។ យើងផ្ដល់យោបល់ឱ្យអ្នកជិះរថយន្ដរបស់ក្រុមហ៊ុន Express Mekong Bus ។
.The Mekong Express មានរថយន្ដបំរើសេវាជារៀងរាល់ថ្ងៃពីភ្នំពេញទៅសៀមរាបនៅម៉ោងដូចតទៅៈ
០៧:៣០h,០៨:៣០h,១២:៣០hនិង១៤:២៥h។រថយន្ដនេះចាកចេញពីការិយាល័យ Mekong Express:
ផ្ទះលេខ៨៧ AEo ផ្លូវស៊ីសុវត្ថិ (១០២) សង្កាត់វត្ដភ្នំ, ខ័ណ្ឌដូនពេញ
. រថយន្ដនៅឯខេត្ដសៀមរាបចាកចេញនៅម៉ោងដូចតទៅៈ ០៧:៣០h, ០៨:០០h, ០៨:៣០h និង១២:២០h ដែលចាក ចេញពីស្ថានីយ៏ចុងកៅស៊ូ, សៀមរាប។
. នៅខេត្ដកំពង់ធំរថយន្ដMekong Express នៅមុខសណ្ឋាគារនិងភោជនីយដ្ឋានអរុណរះ។ នៅកន្លែងឈប់ មានមូតូឌុបនិងតុតុនៅរង់ចាំអ្នកទៅកាន់សហគមន៏ និងប្រាសាទសម្បូរព្រៃគុក។
យើងអាចរៀបចំឱ្យអ្នកបាន។ឥសានបុរៈមានតុតុល្អៗជាច្រើនជាមួយអ្នកបើកបរដោយប្រុង
ប្រយ័ត្នពីមធ្យោបាយធ្វើដំណើរសំរាប់អ្នកទេសចរណ៏កំពង់ធំ Tourist Transportation Kampong Thom (TTKT)។តុតុរបស់TTKTអាចធ្វើការចំណាំបានដោយអាវយឺតរបស់TTKTដែលពាក់ដោយអ្នកបើកបរ។ តុតុទាំងនេះតុបតែង ដោយមានសញ្ញាដែលមានឥសានបុរៈ។